Techno charity បាន​សហការ​ជា​មួយ​សមាគមសិល្បៈ Arunoatey និង​សមាគម​សាលា​រៀនអាស៊ី  រៀប​ចំ​ពិធី​ជប់លៀង​មនុស្សធម៌​មួយ​ដើម្បី​ប្រមូល​ថវិកា​ដើម្បីសាងសង់សាលារៀន​នៅខេត្ត​តាកែវ ក្នុង​ប្រទេសកម្ពុជា។

សូមអញ្ជើញសប្បុរសជន​ទាំង​អស់​ចូល​រួម​ជាមួយ​យ់ង​ខ្ញុំនៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១០ នៅ​មជ្ឈមណ្ឌលវប្បធម៌ CHELLES, ដែលស្ថិត​នៅក្នុង place des Martyrs de Châteaubriant ៧៧៥០០ CHELLES។ ទូរស័ព្ទលេខ ​០៦ ១៥ ៨១ ៦៤ ១៩៕

Techno charity បាន​ចាប់​ផ្តើម​គំរោង​ថ្មី​ដែល​មាន​ឈ្មោះថា៖  Subsidy project at Terre Plurielle Fondation of Bouygues Construction in France.

  • TC មាន​ការិយាល័យធំ​នៅ  25 ផ្លូវ Paul Valery 77600 Bussy Saint Georges, ប្រទេស​បារាំង
  • TC​ បាន​ត្រៀមរៀប​ចំ​ឯកសារ​ដើម្បី​ចុះ​ក្នុង​បញ្ជី​ជា​ផ្លូវការ​បស់ Seine-et-Marne prefecture នៅប្រទេស​បារាំង។
  • TC សកម្មភាព​ប្រចាំ​ថ្ងៃ (លក់របស់​របរ​ដែល​ប្រើហើយ secondhand goods sale) នៅ Auvergne ប្រទេសបារាំង​ដែល​ដឹក​នាំ​ដោយកញ្ញា Albane ROBILLON។

Techno​ Charity បានសង់​អណ្តូង​ស្នប់​ថ្មី២ ជូនអ្នកភូមិវាលពង។ សូមថ្លែងអំណរគុណចំពោះលោក វង់ ហ៊ុន និង អ្នកស្រី ទេស នន់ ដែលបានបរិច្ចាក​ដោយទឹកចិត្ត​រីករាយនូវ​ដី​មួយផ្នែករបស់គាត់​ដើម្បីអោយ​ក្រុមការងារ​របស់​យើង​ធ្វើការ​សាង​សង់​អណ្តូង​ស្នប់​ទាំង​២នេះ។ អណ្តូង​ស្នប់​ថ្មីទាំង២នេះ ត្រូវ​បាន​ដាក់​អោយ​អ្នកភូមិប្រើប្រាស់​ជា​សាធារណៈហើយ។ សូមថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សមាជិក​សកម្មរបស់ Techno Charity និង​មិត្ត​ភក្តិទាំងអស់​ដែល​បាន​​ចំណាយ​ពេល​វេលា​និ​ង​កំលាំងកាយចិត្តក្នុងការ​សាងសង់នេះ។

TC_001TC_004TC_005

TC_010TC_011TC_014

TC_015TC_016TC_019

បទសម្ភាសន៍​ជា​មួយ​សមាជិកនៃ Techno Charity បាន​ផ្សាយ​តាមវិទ្យុ Radio France International។ សូមចុចដើម្បីអាន​អត្ថបទ​ដែល​ចេញ​ផ្សាយ​និង​ស្តាប់បទសម្ភាសន៍ពិស្តារ។


កាសែត CambodgeSoir បាន​ចេញផ្សាយ​អត្ថបទ​មួយអំពី​អង្គការ Techno Charity ដែលមានចំណង​ជើងថា “Matiere grise pour eau potable” នៅលើទំព័រកាសែត​ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា – ថ្ងៃទី៦​ ខែឧសភា ឆ្នាំ២០០៩​ នៅទំព័រទី៧។

TC article on Camgodge Soir

រូប​ខាង​ក្រោម​នេះជា​គំរូប័ណ្ណ​ថ្លែង​អំណរ​គុណ​​សំរាប់​ប្រគល់​​​ជូន​​សប្បុរសជន​ដែល​បាន​ធ្វើការ​បរិច្ចាកដើម្បី​ឧបត្ថម្ភគំរោង​របស់​ដែអង្គការ Techno Charity ដើម្បី​ជា​ការថ្លែង​អំណរ​គុណ​​ និង ទុក​ជា​អនុស្សាវរីយ៍សំរាប់​កាយវិការសប្បុរសធម៌របស់​ពួក​គាត់។

thanks card template

ទី​បំផុតដំណឹង​អំពីអង្គការសប្បុរសរបស់ពួក​យើង​បាន​លេច​លឺ​ដល់សារព័ត៌មាន។ ពួក​យើង​​ត្រូវ​បាន​​​ CambodgeSoir ដែល​ជា​កាសែត​ក្នុង​​ស្រុក​មួយ​​ដែល​ចេញ​ផ្សាយ​​ជា​ភាសា​បារាំងទាក់ទងសម្ភាសន៍អំពីការងារ​របស់អង្គការសប្បុរស Techno Charity ដើម្បី​បោះពុម្ភផ្បាយ​នៅ​លើទំព័រកាសែតរបស់ពួកគេ។  ដើម្បីជួយអោយ​ខាង​ផ្នែកកាសែត​ CambodgeSoir យល់ពី​ការងារ​របស់​ពួកយើង​បាន​ច្បាស់ យើង​​ក៏ឯកភាពគ្នា​ចុះទៅ​ធ្វើទស្សនកិច្ច​នៅ​ភូមិ​ដែល​​ពួក​យើង​​បាន​​ដំណើរ​ការ​​គំរោង​ទីមួយ។

ដូច្នេះ​ហើយ​ទើបបាន​ជា​នៅ​ពេល​ជិត​ដល់បុណ្យចូល​ឆ្នាំ​ថ្មី សមាជិត៦រូបរបស់យើងដែលមាន ​លោក គៀន សុខេន  លោក សែម សំណាង  លោក យីម សកល លោក ផ្លុង ថងរ៉ាក់  លោក វង នីម៉ែត្រ  និង លោក យឺន គន្ធារ័ក ដោយ​រួមដំណើរជាមួយអ្នក​កាសែត​របស់ CambodgeSoir បាន​ទៅធ្វើទស្សនកិច្ចនៅ​ភូមិនោះ។ យើង​ទៅ​កន្លែងដែល អង្គការរបស់​យើង​បាន​សង់​អណ្តូង​ទឹក​ចំនួន​៣​​នោះ។ អ្នក​សារព័ត៌មាន​បាន​សម្ភាសន៍​ក្រុមការងាររបស់យើង ក៏ដូច​ជា​ប្រធាន​ភូមិអំពីការយល់ឃើញរបស់ពួក​គេ​មក​លើ​គំរោងនេះ និង ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​របស់​អ្នក​ភូមិបន្ទាប់​ពី​បាន​ទទួលអណ្តូងទឹក​ពី​អង្គការ Techno Charity។

ពួក​យើង​ក៏បាន​បន្ត​ដំណើរ​ទៅសួរសុខទុក្ខសិស្សានុសិស្សនៅក្លិប Friend Helps Friend ដែល​ជា​កន្លែងអង្គការ Techno Charity ធ្លាប់​ឧបត្ថម្ភជា​សម្ភារៈសិក្សា។ យើង​​បាន​​នាំ​​យក​ទៅ​ជាមួយនូវអំណោយឧបត្ថម្ភដែលបានមក​ពីសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុនទៅ​ប្រគល់​​អោយក្លិបផងដែរ។​​ សម្ភារៈ​ទាំង​នោះរួមមាន សៀវភៅ​សរសេ​១៦៨​ក្បាល (១៦០ទំព័រ)  ខ្មៅ​ដៃ​៣៣២​ដើម  ជ័រ​លុប​៦  បន្ទាត់៨ និង ភូគោល១។ លោក សែម សំណាងក៏បានផ្តល់​ជូន​ពួក​គាត់នូវឯកសារមួយចំនួន​ស្តី​អំពីអនាម័យទឹកស្អាត។

រូបភាពអំពីដំណើរ​ទស្សនកិច្ចនេះ សូម​មើលក្នុង “រូបថត” ក្នុង​ ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០០៩